កន្លែងទទួលទានអាហារពេលល្ងាច ក្នុងសមោសរ Met Gala 08 May 2024 | រូបថតពី https://www.vogue.com
ដូច្នេះ ប្រសិនបើ លោកអ្នកនាង កញ្ញា ដែលដឹងថាខ្លួនឯងមិនសូវមានសមត្ថភាពអ្វីក្នុងវិស័យផលិតថ្មី តែចង់ល្បី សូមជ្រើសរើស ចូលរួមក្នុង Met Gala វិញ នោះនឹងគ្មានការរិះគន់ទេ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក្នុង Met Gala 2024 នាង “Kim Kardashian” ដែលពិភពលោកទាំងមូលស្គាល់ថាជាមនុស្សសម្បូររឿងអាស្រូវ សម្បូររឿងបំពុលសង្គមផុតលេខ ក៏នៅតែត្រូវបានទស្សនាវដ្ដីចុះផ្សាយព្រោងព្រាត ដោយសារតែម៉ូដសម្លៀកបំពាក់របស់នាង តឹងហួសហេតុ រហូតដល់ អ្នកទស្សនាឃើញហើយ ថប់ដង្ហើមជំនួសគ្រប់ៗគ្នា និងមានមតិរិះគន់ព្រោងព្រាតជុំវិញម៉ូដសម្លៀកបំពាក់របស់នាង ថាវាជាម៉ូដដែលគ្មានផាសុកភាពទាល់តែសោះ។
នាង Kim Kardashian ជាមនុស្សអសមត្ថភាពក្នុងវិស័យសិល្បៈ ប៉ុន្តែនាងសម្បូរលុយ ដែលបានមកពីមុខរបរលក់ផលិតផលផ្សេងៗ តាមអ៊ីនធើណិត និងបង្កើតព័ត៌មានបំពុលសង្គមញឹកញាប់ជាងគេ ក៏ទីបំផុតអាចល្បីល្បាញដោយសារតែ Met Gala នេះដែរ។
រូបថតនាង Kim Kardashian ក្នុងអំឡុងមហាសមោសរ Met Gala 08 ឧសភា 2024 | | សម្លៀកបំពាក់របស់នាងមានមតិរិះគន់២យ៉ាង ទី១ គឺភាពតឹងណែនហួសហេតុ ដែលអាចបណ្ដាលឱ្យខូចសរីរាង្គតម្រងនោម ឆ្អឹងខ្នងចង្កេះ និងមើលទៅធ្វើឱ្យស្ត្រេសខ្លាំង មួយទៀតគឺអាវនាង ដូចក្រណាត់ជជុះដែលគេទុកជូតជើង។ មិនដឹងថាជាចេតនានាង ចង់ឱ្យគេរិះគន់ ដើម្បីល្បីឬយ៉ាងណា ព្រោះកន្លងមក នាងតែងធ្វើរឿងឆ្កួតៗឡប់ៗមិនស្វាង ដើម្បីបានល្បីឈ្មោះ Source from: www.vogue.comរូបថតនាង Rihanna and Rocky ដែលបានទៅចូលរួម មហោស្រព Met Gala 2023 | រូបថតពី Getty Images តាមរយៈទស្សនាវដ្ដី Vogue
***ទំនុកច្រៀងច្បាប់ដើម ជាភាសា Bahasa របស់ឥណ្ឌូណេស៊ី និងបកប្រែជាភាសាខ្មែរក្នុងរង្វង់ក្រចក| “Bengawan Solo Lyrics and Khmer translation”
Bengawan Solo (ឱ ទន្លេសូឡូអើយ)
Riwayatmu ini (ប្រវត្តិរបស់អ្នក)
Sedari dulu jadi (តាំងពីយូរលង់ណាស់មកហើយ ដែលអ្នករក្សាបាន)
Perhatian insani (ជាទីទាក់ទាញនៃមនុស្សផងទាំងពួង)
Musim kemarau (ទោះក្នុងរដូវប្រាំង)
Tak seberapa airmu (អ្នកមានទឹកតែបន្តិចបន្តួច)
Di musim hujan air (ឯក្នុងរដូវវស្សា, ទឹក)
Meluap sampai jauh (ហូរជន់នាចគ្រប់ទិសទី)
Mata airmu dari Solo (រដូវផ្ការីកនៅតាមដងទន្លេអ្នក)
Terkurung Gunung Seribu (មើលទៅហាក់ដូចជានៅឆ្ងាយពីភ្នំសេរីប៊ុ)
Air meluap sampai jauh (ទឹកជោរជន់ហូរទៅសែនឆ្ងាយ)
Dan akhirnya ke laut (ហើយចុងបញ្ចប់ក៏ហូរចូលទៅសមុទ្រ)
Itu perahu (ទូកមួយនោះ)
Riwayatnya dulu (ក៏មានប្រវត្តិអតីតកាលវាដែរ)
Kaum pedagang selalu (ឈ្មួញផ្លូវទឹក, តែងតែ)
Naik itu perahu (បើកបរកាត់តាមនេះ)
A March 2018 aerial view of the Bengawan Solo river, near the town of Mendenrejo, Indonesia. The meandering river forms the boundary between East Java and Central Java provinces on the island of Java. The river is the longest river on Java island and well known for discovery of early hominid remains.ធ្លាប់មានព្រឹត្តិការណ៍ធ្លាក់យន្តហោះ Boeing 737-300 (PK-GWA) ចូលក្នុងទន្លេសូឡូ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០០២។ ក្នុងហេតុការណ៍នោះ គ្មានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ សូម្បីតែរបួសបន្តិចបន្តួចឡើយ។ ក្រុមអ្នកមានជំនឿលើអភូតហេតុ បានដាក់ការសន្និដ្ឋាន ទៅលើរឿងរ៉ាវអាទិទេព ហើយនាំគ្នានិពន្ធប្រតិដ្ឋជាសាច់រឿងប្លែកៗទៅតាមជំនឿបរមបុរាណរបស់ម្ចាស់ស្រុកដើម។