កន្លែងទទួលទានអាហារពេលល្ងាច ក្នុងសមោសរ Met Gala 08 May 2024 | រូបថតពី https://www.vogue.com
ដូច្នេះ ប្រសិនបើ លោកអ្នកនាង កញ្ញា ដែលដឹងថាខ្លួនឯងមិនសូវមានសមត្ថភាពអ្វីក្នុងវិស័យផលិតថ្មី តែចង់ល្បី សូមជ្រើសរើស ចូលរួមក្នុង Met Gala វិញ នោះនឹងគ្មានការរិះគន់ទេ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក្នុង Met Gala 2024 នាង “Kim Kardashian” ដែលពិភពលោកទាំងមូលស្គាល់ថាជាមនុស្សសម្បូររឿងអាស្រូវ សម្បូររឿងបំពុលសង្គមផុតលេខ ក៏នៅតែត្រូវបានទស្សនាវដ្ដីចុះផ្សាយព្រោងព្រាត ដោយសារតែម៉ូដសម្លៀកបំពាក់របស់នាង តឹងហួសហេតុ រហូតដល់ អ្នកទស្សនាឃើញហើយ ថប់ដង្ហើមជំនួសគ្រប់ៗគ្នា និងមានមតិរិះគន់ព្រោងព្រាតជុំវិញម៉ូដសម្លៀកបំពាក់របស់នាង ថាវាជាម៉ូដដែលគ្មានផាសុកភាពទាល់តែសោះ។
នាង Kim Kardashian ជាមនុស្សអសមត្ថភាពក្នុងវិស័យសិល្បៈ ប៉ុន្តែនាងសម្បូរលុយ ដែលបានមកពីមុខរបរលក់ផលិតផលផ្សេងៗ តាមអ៊ីនធើណិត និងបង្កើតព័ត៌មានបំពុលសង្គមញឹកញាប់ជាងគេ ក៏ទីបំផុតអាចល្បីល្បាញដោយសារតែ Met Gala នេះដែរ។
រូបថតនាង Kim Kardashian ក្នុងអំឡុងមហាសមោសរ Met Gala 08 ឧសភា 2024 | | សម្លៀកបំពាក់របស់នាងមានមតិរិះគន់២យ៉ាង ទី១ គឺភាពតឹងណែនហួសហេតុ ដែលអាចបណ្ដាលឱ្យខូចសរីរាង្គតម្រងនោម ឆ្អឹងខ្នងចង្កេះ និងមើលទៅធ្វើឱ្យស្ត្រេសខ្លាំង មួយទៀតគឺអាវនាង ដូចក្រណាត់ជជុះដែលគេទុកជូតជើង។ មិនដឹងថាជាចេតនានាង ចង់ឱ្យគេរិះគន់ ដើម្បីល្បីឬយ៉ាងណា ព្រោះកន្លងមក នាងតែងធ្វើរឿងឆ្កួតៗឡប់ៗមិនស្វាង ដើម្បីបានល្បីឈ្មោះ Source from: www.vogue.comរូបថតនាង Rihanna and Rocky ដែលបានទៅចូលរួម មហោស្រព Met Gala 2023 | រូបថតពី Getty Images តាមរយៈទស្សនាវដ្ដី Vogue
ហើយបើអាច សូមអង្វរចុះណា ដាក់លេខកូដ ISBN (International Standard Book Number) ឱ្យបានគ្រប់ៗគ្នាផង អាណិតបណ្ណារក្ស! បើចង់ដឹង ចង់បាន សូមទាក់ទងទៅខាងសមាគមអ្នកនិពន្ធខ្មែរទៅ គេនឹងប្រាប់ហើយថាគួរធ្វើម៉េចដើម្បីបានមកនោះ។