មានលុយអត់លុយ កុំធ្វើមុខស្អុយ
នាំគេមើលងាយ ញញឹមកុំខ្លាច
បាចស្នេហ៍ពង្រាយ នឹងមានសម្ពាយ
ធ្លាយចូលហៅបុណ្យ។
បុណ្យនោះជាអ្វី? សូមប្រាប់សេចក្ដី
ន័យមិនដាបដុន ជាអារម្មណ៍មួយ
ដែលជួយដោះកុន រឿងទ័លយ៉ាកចុន
ក្លាយប៉ុនពងមាន់។
ក្ដីសុខដែលពិត មិនមែននៅជិត
កន្លែងអ្នកគ្រាន់ តាមពិតនៅឆ្ងាយ
ឆ្ងាយផុតគេជាន់ ផុតភ័យអាសន្ន
លាន់តែសន្តិ។
ខ្ញុំរស់មួយជាតិ រស់ឆ្ងាយពីញាតិ
ដែលមានអស្មិ ក្បាលធំជាងពោះ
យសគ្មានសុចិ បាត់ទាំងសតិ
រាប់មិនកើតទេ។
មានលុយអត់លុយ កុំទៅប្រថុយ
បែកស្លុយខ្ចីគេ នាំបង់ប្រវត្តិ
គេកត់ឈ្មោះផ្ទេរ បុលវាល់ចង្អេរ
ខូចកេរ្តិ៍អាស្រូវ។
អត់លុយហ៊ឺហារ មិនដែលសោកា
ឈឺផ្សាតាមផ្លូវ មុខស្រស់ជានិច្ច
មិនធ្មេចក្រញូវ បណ្ដាំម៉ែឳ
កូនត្រូវតែសើច។
————–
វិរិយា![]()
ថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ.ស. ២០២០

- Viriya Poetry | កំណាព្យវិរិយា
- កំណត់ហេតុជីវិត | My Life Records
- ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ព្រះធម្ម | Dharma
- សង្ខេបខ្សែភាពយន្ត
- Viriya Poetry | កំណាព្យវិរិយា
- កំណត់ហេតុជីវិត | My Life Records
- ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ព្រះធម្ម | Dharma
- សង្ខេបខ្សែភាពយន្ត
- Viriya Poetry | កំណាព្យវិរិយា
- កំណត់ហេតុជីវិត | My Life Records
- ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ព្រះធម្ម | Dharma
- សង្ខេបខ្សែភាពយន្ត
- Viriya Poetry | កំណាព្យវិរិយា
- កំណត់ហេតុជីវិត | My Life Records
- ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ព្រះធម្ម | Dharma
- សង្ខេបខ្សែភាពយន្ត
- Viriya Poetry | កំណាព្យវិរិយា
- កំណត់ហេតុជីវិត | My Life Records
- ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ព្រះធម្ម | Dharma
- សង្ខេបខ្សែភាពយន្ត
- Viriya Poetry | កំណាព្យវិរិយា
- កំណត់ហេតុជីវិត | My Life Records
- ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ព្រះធម្ម | Dharma
- សង្ខេបខ្សែភាពយន្ត
- Viriya Poetry | កំណាព្យវិរិយា
- កំណត់ហេតុជីវិត | My Life Records
- ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
- ព្រះធម្ម | Dharma
- សង្ខេបខ្សែភាពយន្ត
-

រឿង “ធ្វើសង្គ្រាមលើក្រដាស”
-

ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”
-

“អំនួត”
-

“កាឡកណ្ណី” (Kalakanni)
-

រឿង “ធ្វើសង្គ្រាមលើក្រដាស”
-

ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”
-

“អំនួត”
-

“កាឡកណ្ណី” (Kalakanni)
-
រឿង “ធ្វើសង្គ្រាមលើក្រដាស”

ចូវស៊ឺ ជាមេទព័ដ៏មានឈ្មោះល្បីល្បាញរបស់នគរចូវ។ គេមានកូនប្រុសម្នាក់ឈ្មោះ ចូវខ ដែលជាក្មេងចូលចិត្តអានសៀវភៅ ក្បួនតម្រាអំពីការធ្វើសឹកសង្រ្គាមជាខ្លាំង។ ចូវខ អាចអធិប្បាយអំពីការរៀបចំកងទ័ពសម្រាប់ការធ្វើសង្រ្គាមបានយ៉ាងស្ទាត់ជំនាញ សូម្បីតែពេលខ្លះ ឪពុករបស់គេក៏នឹកមិនឃើញដែរ។ ហេតុនេះហើយទើបបានជា ចូវខ គិតស្មានដោយខ្លួនឯងថា នៅលើលោកនេះ មិនមាននរណាអាចប្រៀបផ្ទឹមជាមួយខ្លួនបានឡើយ។ ទោះជាយ៉ាងណា ចូវស៊ឺ មិនដែលលើកសរសើរពីកូនរបស់ខ្លួនម្តងណាឡើយ ព្រមទាំងពោលដោយក្តីបារម្ភថា “នាពេលអនាគត បើនគរចូវមិនបានប្រគល់តំណែងមេទ័ពទៅឱ្យ ចូវខ ទេ នោះគឺជាប្រការល្អបំផុត និងបើនៅតែចចេស ប្រគល់ឱ្យ ចូវខ ទៅដឹកនាំកងទព័ គឺគេនោះហើយដែលជាអ្នកនាំក្តីវិនាសមកឱ្យនគរចូវ”។ កាលពីឆ្នាំ ២៦២ មុនគ្រិស្តសករាជ ពេលដែលកងទព័នគរឈិន លើកគ្នាវាយលុកមកលើនគរ ចូវ កងទព័ទាំងសងខាងបានប្រយុទ្ធតទល់ជាមួយគ្នានៅសមរភូមិ ឆាងភិង។ ពេលនោះ ចូវស៊ឺ បានទទួលអនិច្ចកម្មបាត់ទៅហើយ ឯ លិនសៀងយូ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ក៏មានជំងឺជាទម្ងន់ផងដែរ។ នគរចូវបានបញ្ជូន លានប៉ ដែលជាមេទ័ពជើងចាស់ឱ្យទៅដឹកនាំការប្រយុទ្ធនោះ។ កាលពីដំបូងៗ កងទ័ពនគរចូវ ត្រូវបរាជយ័ជាបន្តបន្ទាប់ តែក្រោយមក លានប៉ បានផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដោយគ្រប់គ្រងកម្លាំងឱ្យនៅតែក្នុងមូលដ្ឋាន មិនឱ្យចេញប្រយុទ្ធអ្វីទាំងអស់។ សង្រ្គាមបានបន្លាយពេលរហូតដល់ទៅបីឆ្នាំ។…
-
ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

ឃើញសំណួរគាត់តាំងពីម្សិលមិញ ប៉ុន្តែគិតថា បើនឹងឆ្លើយតបខ្លីៗពេក គាត់ពិបាកយល់។ ក្នុងនាមជាអ្នកសិក្សាបរមត្ថវិជ្ជាបានបន្តិចបន្តួច សូមសារភាពថា ខ្ញុំកាលពីមុន ក៏ធ្លាប់មានចម្ងល់ដូចគាត់អ៊ីចឹងដែរ ប៉ុន្តែ ពេលនេះ ចម្ងល់បែបនោះ លែងក្លាយជាមន្ទិលសង្ស័យទៀតហើយ។ សំណួររបស់លោក Khmer Washington បានសួរថា “ចុះអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និងកម្មយ៉ាងម៉េចដែរ?” ដំបូងយើងត្រូវដឹងឱ្យច្បាស់ជាមុនសិនថា តើអ្នកលួចនោះជានរណា មានសមាសភាពជាអ្វី មានស្ថានភាពជីវិតធ្ងន់ស្រាលកម្រិតណា? ហើយការលួចនោះទៀតសោត តើលួចយកអ្វី? និងលួចក្នុងគោលបំណងអ្វី? នៅក្នុងធម្មបទគាថា នៃបិដកលេខ ៥២ ទំព័រ ២១ សរសេរថា៖ “មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន តាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្ទេតិ ចក្កំវ វហតោ បទំ។” ប្រែថា៖ “ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត( មានចិត្តជាធំ)…
-
“អំនួត”

(កំណាព្យ បទ ៧ព្យាង្គ) អំនួតក្អេងក្អាង ច្រើនតែអន់ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យរសៀលចេញអួត តាមទម្លាប់យប់ឡើងដេកទ្រាប់ កើយដៃគិត។ ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់អួតក្នុងអង្គប់ បន្លាស្អិតដៀលញាតិបងប្អូនធ្លាប់ជាមិត្តថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។ អួតរឿងមានលុយ ឡាន វិឡាអួតអលង្ការ ភ្លឺចែងចាំងអ្នកធ្លាប់បានជួយ ក្លាយជាខ្មាំងព្រោះតែមោហ៍បាំង បិទជិតមុខ។ អួតថាអញមានព្រោះអញឆ្លាតពូកែសង្វាតសន្សំទុកអួតថាអញខ្លាំងមានជង្រុកដែលពោរពេញផ្ទុកដោយមាសប្រាក់។ អួតនេះហៅចំមហាអន់ព្រោះពេលអាសន្នជាន់ច្រវាក់ចេះត្រឹមចំទាលដូចជនខ្វាក់ក្ដោបតែលុយកាក់មិនកាន់សីល។ អំនួតបែបនេះ ច្បាស់មិនយូរគង់រលាយហូរដូចអំបិលហៀរទៅតាមផ្លូវស្លែរអិលធ្លាក់រណ្ដៅទមិឡ រងទុក្ខា។ ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺងាករកពន្លឺព្រះសាស្ដារក្សាសីលខ្ពស់ ឈ្មោះហៅថាបុគ្គលអស្ចារ្យ ព្រោះដឹងទោស។ សូមទម្លាក់ចុះនូវទិដ្ឋិមានះ អស្មិ ចចេសខុសឈប់ផ្ដន្ទាជនសប្បុរសឈប់សាងកំហុសបំពានធម៌។ សូមឱ្យអ្នកភ្ងារ រកឃើញត្រូវបានដើរលើផ្លូវដ៏បវរមានអ្នកគោរពដោយស្មោះសពាល់សច្ចធម្ម ព្រះនិព្វាន។________ វិរិយា 🌸 ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥