សម្លឹងទៅឆ្ងាយស្ដាយស្រណោះ មើលឃើញដីកោះស្រស់ញញឹម
គេយកទៅអស់ខ្សោះសង្ឃឹម ឈឺចិត្តគ្មានផ្ទឹមបានត្រឹមនឹក។
ឈរពីលើភ្នំខ្ពស់ហួសមេឃ ទេសភាពល្អពេកត្រេករឭក
មើលឃើញកោះត្រល់ខ្វល់សន្ធឹក បេះដូងញ័រក្អឹកភ្លឹកស្ទើរក្ស័យ។
សូមនៅបានសុខស្រណុកចិត្ត កុំបីរិបរិតឆ្អិតអាល័យ
ដីខ្មែរកណ្ដាលមិនជាថ្វី សន្តិរាល់ថ្ងៃថ្លៃឥតទាស់ :p
យ៉ាងយូរឆ្នាំក្រោយខ្ញុំនឹងទៅ ឈានដល់លំនៅដីម្ចាស់កោះ
សុខទុក្ខយ៉ាងណាឬក្រៀមក្រោះ? ណ្ហើយ! ឈប់អាឡោះសោះនឹងឈឺ។
_____
ដោយ លឹម វីរីយ៉ា

good sister
2016-02-14 23:14 GMT+07:00 Viriyas Blog :
> VIRIYA LIM posted: “សម្លឹងទៅឆ្ងាយស្ដាយស្រណោះ មើលឃើញដីកោះស្រស់ញញឹម
> គេយកទៅអស់ខ្សោះសង្ឃឹម ឈឺចិត្តគ្មានផ្ទឹមបានត្រឹមនឹក។ ឈរពីលើភ្នំខ្ពស់ហួសមេឃ
> ទេសភាពល្អពេកត្រេករឭក មើលឃើញកោះត្រល់ខ្វល់សន្ធឹក
> បេះដូងញ័រក្អឹកភ្លឹកស្ទើរក្ស័យ។ សូមនៅបានសុខស្រណុកចិត្ត កុំបីរិបរិតឆ្អិតអាល័យ
> ដីខ្មែរកណ្ដ”
>
LikeLike
Thank you very much for your reading.
LikeLike