រឿងពិតស្រីពៅ នៅក្រោមមេឃ
ចាំងល្អភ្លឺផ្លេក ជ្រែកផែនដី
ចិញ្ចែងចិញ្ចាច សាចរង្សី
ដូចពេជ្រចរណៃ ច្នៃជីវី
💕
រឿងពិតស្រីៗ ន្យាយមិនអស់
ឆើតឆាយឆោមស្រស់ ខ្សោះធរណី
ឆព្វណ្ណដូចមាស ពាសពេញទី
ពណ្ណរាយដូចមុនី ឆវីវណ្ណ
✨
💫
លឹម វីរីយ៉ា
🌸

រឿងពិតស្រីពៅ នៅក្រោមមេឃ
ចាំងល្អភ្លឺផ្លេក ជ្រែកផែនដី
ចិញ្ចែងចិញ្ចាច សាចរង្សី
ដូចពេជ្រចរណៃ ច្នៃជីវី
💕
រឿងពិតស្រីៗ ន្យាយមិនអស់
ឆើតឆាយឆោមស្រស់ ខ្សោះធរណី
ឆព្វណ្ណដូចមាស ពាសពេញទី
ពណ្ណរាយដូចមុនី ឆវីវណ្ណ
✨
💫
លឹម វីរីយ៉ា
🌸


គុណ-ទោស ខុសនិងត្រូវ គិតឲ្យជ្រៅ ដៃៅឲ្យត្រង់
រស់នៅត្រូវតម្រង់ គិតគូរផ្ចង់ ស្រង់វាសនា។
បើខ្លៅភ្លេចគ្រាដើម ដកដង្ហើមភ្លេចអាចារ្យ
ក្អេងក្អាងល្មើសសាស្ត្រា នឹងមរណាដូចខ្មោចពស់។
ដោយ លឹម វីរីយ៉ា
រសាប់រសល់ ខ្វល់គិត
ឆ្ងល់រឿងអតីត គិតទៅខ្លោចផ្សា
ផ្លូវដើរសុទ្ធតែបន្លា
ក្រពើត្រៀបត្រា ខ្លាតោគ្រហឹម។
ធ្លាប់ដើរទាំងអស់សង្ឃឹម
ឥលូវព្រលឹមផ្ទឹមសាយព្រលប់
ទោះថ្ងៃសាយណ្ហទាន់យប់
មិនសូវជ្រុលជ្រប់ងប់តាមគេថា។
រឿងរ៉ាវទោះធ្ងន់ម្ដេចម្ដា
គង់មានទេវតាអាសាតាមថែ
រស់រានមានមិត្តហូរហែ
វាធូរចិត្តដែរ តែមិនសូវហ៊ាន។
សព្វថ្ងៃគេរាប់អ្នកមាន
មិត្តភក្ត្រព្រៀងលានឈានចូលបូលមុខ
ពីនេះតទៅថ្ងៃមុខ
រួមសុខរួមទុក្ខផ្ទុកដាក់ខ្លួនឯង។
តាំងឈ្មោះជួសឱ្យបែកផ្សែង
ផ្លាស់ប្ដូរមិនក្រែងចែងចាំងពណ្ណរាយ
រំកិលទៅទាំងសម្ពាយ
វេចខ្ចប់អប់ភាយលាយឡំផ្សំចិត្ត។
ម្នឹះលោកបើសិនប៉ិនស្និទ្ធ
ត្រកាលអម្រឹតដិតដោយបោយដៃ
បើព្រហ្មលិខិតចង្រៃ
ថ្លើមធំប្រល័យ ខ្ញុំក្ស័យឱ្យមើល។
តែណ្ហើយ! នៅឡើយអ្នកព្រើល
ងងល់ងងើល មើលសឃើញខ្មៅ
ជននោះពិតជាកម្លៅ
បើគិតៗទៅសូវបែកល្អជាង។
រស់ជួបដូចខួបដីផ្អៀង
ខែរះមិនទៀងភ្លៀងធ្លាក់មិនត្រូវ
ណ្ហើយចុះ! អតីតខុសផ្លូវ
តែថ្ងៃនេះទៅ សុខហង ជ័យអ៊ើយ!
———
(បទភុជង្គលីលា)
ដោយ លឹម វីរីយ៉ា
🌸
ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែមករា គ.ស ២០១៧
រដូវត្រជាក់ ត្រជុំក្បែរអ្នក❄
ត្រជាក់ក្បែរម៉ុម ខែបុស្សស្រុកយើង
💧
ខ្យល់ផាត់រណ្ដំ ដណ្ដប់ជើងភ្នំ
🌄
រងំជើងមេឃ។
🌌
រដូវរំហើយ រំយោលស្លឹកតើយ
🍃
រហើយទងមែក រំដួលដូរដី
🌺
ដំរីឆ្លងព្រែក តែស្ពានផុយពេក
💥
ដេកដួលធ្លាក់ទឹក។
🐘
🐾
រដូវរងា រងំជុំគ្នា
🎄
រងាឡើងភ្លឹក ដំណក់សន្សើម
💦
ដណ្ដើមពេលព្រឹក កកផ្ដុំរដឹក
🌠
នឹកដៃកាន់ដើរ។
👫
រដូវហេមន្ត ហិម:ធ្លាក់ទន់
🍂
ភាយគន្ធប្រហើរ ប្រហែលប្រហែស
🌾
ធ្វេសពេចន៍សរសើរ រសើបហើបដើរ
👣
ស្នើសូមលោមសុខ។
💕
រដូវឆ្កែលូ ខ្យល់បក់វូៗ
🐕
ធូរចិត្តអ្នកស្រុក យប់ជ្រៅឥតផ្គរ
🎶
សូរក្ដក់តិកតុក សៀងស័ព្ទឆ្កែស្រុក
🎼
សុខសាន្តពេញភូមិ។
😇
——–
(បទកាកគតិ ចង្វាក់ធម្មតា)
ដោយ លឹម វីរីយ៉ា
🌸
ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១ ខែមករា គ.ស ២០១៧

សញ្ចេតនាមួយរលួយក្រោមមេឃ
ឃើញភ្នំឥតភ្នែកដេកកើយផែនដី
ផ្កាយខ្វះពន្លឺឈឺពេលរាត្រី
ទេវតាចង្រៃសាងដីមិនស្មើ។
បើអាទិទេពព្រមក្រេបថ្នាំពិស
ចក្រវាលទង្គឹះ ភពម្នឹះប្រសើរ
បើសិនសុរិយា យាត្រាតាមស្នើ
ខ្ញុំសុខចិត្តដើរ កំដរថ្ងៃលិច!!!
_____
លឹម វីរីយ៉ា

ពាក្យចាស់លោកពោល បូលតផៅ
ភ្នំទាបជាងស្មៅ ខ្លៅមិនយល់
សំពៅធំពិត ឥតចន្ទល់
ចុងក្រោយវិលវល់ យល់សំប៉ាន។
មានរក្សាក្រ ត-អាយូស
ក្នុងភូមិឆ្កែព្រុស លុះសុខសាន្ត
ទៀបមានដង្កូវ នៅផ្អែមបាន
ឃ្លោកធំប៉ុន្មាន បានតែទើស។
ទឹកស្ទឹងដែលស្ងប់ កប់ជម្រៅ
តា-បស-ព្រៃជ្រៅ នៅពន្លើស
ខ្យល់ខែត្រជាក់ ធ្លាក់តែញើស
ដើរមិនចេះទើស ម្នឹះក្រោមមេឃ។
ពពកក្នុងខ្យល់ កល់ធាតុទឹក
ជំនោររអឹក ភ្លឹកពន់ពេក
ផ្គរលាន់ផ្ដេសផ្ដាស ខ្មាសជើងមេឃ
ផ្កាយរះភ្លឹបភ្លែត ច្បេតរង្សី។
ផ្កាស្មៅក្រៅផ្ទះ ឈ្នះយីហ៊ុប
ចន្ទ្រាពេលយប់ ជប់រស្មី
ខ្យល់ផាត់បាត់រូប លូកលាន់ដី
ផ្កាភ្លើងរាត្រី ដីចាញ់ទឹក។
———
ចង្វាក់ Rock & Roll ពោលតាមបទពាក្យ៧
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
ថ្ងៃចន្ទ ៧កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា គ.ស ២០១៦

កញ្ឆែតឡើងទ្រើង ប៉ើងវល្លិ៍ននោង🌿
🍀
ម្អមស្រែបោះទង យោងផ្កាម្រះព្រៅ
🌱
🍃
កន្ធំថេតត្រួយ ជួយវល្លិ៍ល្ពៅ
ដើមល្ងៀងផ្អៀងហៅ ស្មៅដុះលើថ្ម។
🌾
ក្រពើក្នុងទឹក នឹកចង់ឡើងគោក🐊
ត្រីក្រាញ់នឹកភ្នក កូកត្រីក្រម៉
🐠
🐡
ឆ្លាំងឆ្លូញបូញមាត់ ឃាត់ឆ្នាំងសម្ល
🐟
ឆ្កែឆ្មាវឹកវរ ឡូឡាផ្ងារក្រោយ។🐕🐈
ខ្យល់បក់ពីជើង ភ្លើងក្នុងចង្កៀង
🔥
ផ្ទះតូចដូចពាង ទៀងទាត់ខ្សត់ខ្សោយ
🏡
អុជក្រាលរន្ទឺ ភ្លឺរន្ទាលឱ្យ🔮
ចាំងឆ្លុះអស់ហើយ ឆ្លើយប្រាប់តុកកែ។
🐸
សារិកាកែវបូល ផ្នូលរឿងអ្នកស្រុក
🐧
គោព្រៃបោលបុក ស្រុកផិនអ្នកស្រែ🐏
ជីងចក់ព្រែកចុង ឆុងនឹងតុកកែ
ធ្លាប់បូលឡែៗ ក្បែរអ្នកមេម៉ាយ។
🙍
តាវ៉ៅក្រៅទ្រុង លង់ទឹកសន្សើម🐤
ញីញ័រសម្បើម ផ្ដើមឆ្អិនជិនណាយ
💔
កោកកាកក្រាកក្រោក ខោកសែនក្អាកក្អាយ🐾
សេកសោមឆោមឆាយ ឆ្ងាយពីទ្រុងមាស។
🌇
———
ដោយ លឹម វីរីយ៉ា
😥
ថ្ងៃអាទិត្យ ៦រោច ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២០ ខែ វិច្ឆិកា គ.ស ២០១៦

នាដីខ្មែរ ខែរំហើយ ត្រើយខាងលិច
ខ្យល់តិចៗ ច្បិចចុងដូង អន្ទងក្បែរ
ទាំងអ្នកស្រុក ខ្មុកដើមស្រូវ នៅក្នុងស្រែ
យប់មានខែ ថែពន្លឺ ភ្លឺត្រកាល។
នាដីខ្មែរ ប្រែដីខ្មៅ ដៅជីវិត
ដ៏ពិសិដ្ឋ ដិតពិសោធន៍ ដោតវិសាល
សូម្បីសត្វ បាត់សម្បុក ស្មុគអម្បាល
គង់តែច្រាល ដាលជ្រងោ ជោរច្របល់។
ស្រីស្រុកស្រែ ខែទឹកស្រក ដកគល់ស្រូវ
ចម្បើងស្បូវ នៅដំបូក យកតម្កល់
ទុកសម្ញែង ក្រែងគេបូល ពោលហៅដល់
នឹងអស់ខ្វល់ កល់ដោយយស ជួសឲ្យយូរ។
———
ច្រៀងរងឹមគ្រហឹមឥនន័យនៅវាលចំបើង ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
ថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស ២០១៦
អំបុកចេកទុំ ភ្ងំលាយដូងខ្ចី
ធូបបីសរសៃ ក្នុងស្បៃងងឹត
ទៀនតូចពីរដើម ផ្ដើមបំភ្លឺចិត្ត
សន្សើមអម្រឹត ផ្ដិតទឹកភ្នែកអូន។
ងើយមើលដួងខែ ក្បែរទ្វារមុខផ្ទះ
ហ្វូងផ្កាយខំរះ ស្ទះពន្លឺសូន្យ
ពពកក្រោមមេឃ ដេកចាំផ្ដាំកូន
ភ្លើងទៀនក្បែរដូង យោងអធិដ្ឋាន។
_______
លឹម វីរីយ៉ា
រាត្រី១៥កើត ខែកត្ដិក ព.ស ២៥៦០
