Viriya Poetry | កំណាព្យវិរិយា

ជ្រុងមួយនេះជាកន្លែងណាត់ជួបអ្នកកវីពីគ្រប់ច្រកល្ហកនៃពិភពលោក | This section built to meet poets from every corner of the world

My Latest Posts

• • •

  • ធ្វើបុណ្យរួចស្ដាយក្រោយ
    អ្នកធ្វើបុណ្យហើយស្ដាយក្រោយនូវអំពើល្អដែលបានធ្វើនោះ ច្រើនតែទទួលបាននូវផលជាអ្នកមានភោគទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែបែរជាស្លាប់ចោលទ្រព្យនោះទៅវិញ ដោយមិនបានចាយវាយឡើយ។ បើជាអ្នកធ្វើកិច្ចការងារស្មគ្រចិត្តជួយដល់សង្គម ហើយបែរមកដេកនឹកស្ដាយក្រោយថា មិនគួរសោះដែលខំប្រឹងលះបង់កម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ តែគ្មានអ្នកណាអើពើខ្វល់ខ្វាយជួយទំនុកបម្រុង ផ្ចុងផ្ដើម លើកតម្កើងឱ្យមានយសស័ក្ដិ កិត្តិនាមខ្ពង់ខ្ពស់ អីសោះ។ បុគ្គលនោះ នឹងបានទទួលផលមួយ គឺជាអ្នកដែលរស់នៅ មិនដាច់ពោះស្លាប់ទេ នឹងមានគេឧបត្ថម្ភទេយ្យទានមិនដាច់ឡើយ។ ពេលស្បៀងជិតអស់ ក៏ស្រាប់តែមានគេមកជួយផ្គត់ផ្គង់។ ពេលលុយចាយជិតអស់ ក៏នឹងមានគេយកលុយមកឱ្យបានចាយចិញ្ចឹមជីវិត គឺបានមួយរស់តាមដំណើរ ប៉ុន្តែនឹងជួបប្រទះតែមនុស្សចិត្តមិនស្មោះត្រង់ សម្បូរគេប្រមាថតិះដៀល មើលងាយ មើលថោក ដោយប្រការផ្សេងៗ ជាដើម។ មិនដាច់ពោះស្លាប់មែន តែរស់នៅក្នុងសភាពថោកទាបរហូត។ … Continue reading ធ្វើបុណ្យរួចស្ដាយក្រោយ
  • រឿងរ៉ាវក្រោយឆាក
    ជីវិតមនុស្សគ្រប់រូប សុទ្ធតែមាន #រឿងរ៉ាវក្រោយឆាក សម្បករឿងខាងក្រៅដែលយើងមើលឃើញនៅតាមកញ្ចក់ទូរទស្សន៍ នៅលើឆាកល្ខោនសម្ដែង នៅក្នុងកំណត់ហេតុឯកសារ ឬខ្សែអាត់រូបភាព ក្នុងបណ្ដាញសង្គម អ៊ីនធើណិត មិនទាន់អាចបញ្ជាក់ពីសភាពពិតរបស់តួអង្គណាម្នាក់បានឡើយ។ មនុស្សខ្លះដែលយើងតិះដៀលថាអាក្រក់ជួជាតិ ប្រហែលជាមានជីវិតដ៏លំបាកវេទនាពីខាងក្រោយ។ មនុស្សខ្លះដែលយើងលើកសរសើរថាអស្ចារ្យរុងរឿង ប្រហែលជាមានតំណក់ទឹកភ្នែករាប់ម៉ឺនស្រក់ចុះជោកខ្នើយស្ទើរមិនលស់ពេល ក៏ថាបាន។ មនុស្សខ្លះដែលយើងឱនក្បាលគោរពស្ទើរតែក្រាបដល់ដី ប្រហែលជាតាមពិតទៅ គេនោះហើយជាជនបង្កប់ក្នុងការជិះជាន់ កេងប្រវញ្ច បោកប្រាស់ រំលោភបំពានមនុស្សដទៃទៀតរាប់លែងអស់ ក៏ថាបានដែរ។ ឃើញរូបរាង មិនស្មើបានហិតក្លិន បានដឹងក្លិន មិនស្មើបានភ្លក្សរសជាតិ បានភ្លក្សរសជាតិ មិនស្មើបានពិសោធគុណភាពក្នុងរសនោះឡើយ។ រសជាតិដែលនាំទៅដល់ការសង្គ្រោះ តែងតែល្វីងជូរចត់ដូចជាគ្រាប់ស្លែង … Continue reading រឿងរ៉ាវក្រោយឆាក

• • •

Leave a comment

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ