Tag Archives: ស្រីស្រណោះអស់អាល័យ

ឱ! រាត្រី

ឱ! រាត្រី ស្រីស្រណោះ អស់អាល័យ
ភ្លៀងជោកដី ស្រីមិនដឹង ពឹងអ្នកណា
បើមេឃទៀង ភ្លៀងគង់រាំង ឃាំងតារា
លើវេហា គង់ស្រស់ថ្លា ចារឥន្ទធនូ

ឱ! រាត្រី ស្រីគេងគិត ចិត្តមិនស្ងប់
ដូចយល់សប្ដិ កប់អារម្មណ៍ ខំមិនធូរ
ប្រឹងញញឹម សង្ឃឹមជាប់ ផ្គាប់ជាគូ
គង់មិនយូរ ស៊ូឱ្យឈ្នះ ជះសិរី
………..

ដោយ លឹម វីរីយ៉ា

1111111