ទឹកភ្លៀងធ្លាយហូរតាម-ទ-ជេីងមេឃ
ចាក់បំពេញព្រែក ដែលដេករីងរាំង
វាលស្រែឥតស្រូវ ហួសរដូវប្រាំង
ញញឹមមីងមាំង ទាំងទឹករហាច។
ក្រោយភ្លៀងលាងមេឃ គុម្ពចេករលួយ
ដេីមទ្រាំងលាស់ត្រួយ បង្គួយប្រែកាច
ចាបដូរសម្បុក នៅចុងដេីមត្រាច
កង្កែបភ័យខ្លាច ស្រែកយំទ្រហឹង។
ភ្លៀងនៅស្រុកខ្មែរ អ្នកស្រែរស់ស្រួល
ដីក្ដៅសេីមឆួល រមួលព្រលឹង
ព្រលឹតលំចង់ រហង់ទន្ទឹង
ចាំគេដណ្ដឹង ក្រោយខែវស្សា។
វស្សានរដូវ ពៅនៅតែចាំ
រហូតចុងឆ្នាំ តាមបណ្ដាំចារ
ពាក្យពេចន៍ខ្លីៗ ស្ដីសូមតាមសារ
បង្កប់សន្យា ថានឹងប្រចួប។
ជេីងមេឃធ្វេីងេីយ ដូចជាឈ្លេីយពេក
ឥន្ទធនូកោងរែក នាងដេករាប់ខួប
រំដួលអង្គរ វល្លិ៍ឈេីរឹតរួប
ចង់ផ្ទឹមដៃផ្គួប រោយដោយផ្កាស្លា។
ជំនោរខែជេស្ឋ ភ្លៀងធ្លាក់ជោកជាំ
ខ្យល់បក់រណ្ដំ ដូចផ្សំចេតនា
ឱ្យកញ្ជ្រោលបក់ ល្អក់ដួងចិន្ដា
ដូចបណ្ដាសា អាទិទេពស្នេហ៍។
————-
វិរិយា![]()
ថ្ងៃអង្គារ ១៤កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា គ.ស. ២០២១



