ការពិតនៃជីវិត

ក្នុងពុទ្ធឱវាទចែងថា “សុខនិងទុក្ខរមែងជាគូនឹងគ្នា”។ ក្នុងគម្ពីកូរ៉ាន់របស់អ៊ីស្លាម សរសេរថា “បើជីវិតអ្នកជួបនឹងឧបសគ្គច្រើនខ្លាំងពេកច្បាស់ជាព្រះអុឡោះ កំពុងបង្វឹកអ្នកពីមេរៀនជោគជ័យក្នុងថ្ងៃអនាគត” ។ ក្នុងគម្ពីបៃបលនៃគ្រិស្តសាសនាក៏មានចែងដែរថា “ព្រះជាម្ចាស់រមែងធ្វើឲ្យជីវិតអ្នកស្រស់បំព្រងទៅតាមកាលវេលាដ៏សមគួរដែលគួរកើតមាន”។ ចំណែកឯ សុភាសិតចិន នៃសាសនា ខុង ជឺ បានឆ្លាក់ទុកថា “ក្នុងគ្រោះមានលាភក្នុងលាភមានគ្រោះ” ។

ចំណុចរួមនៃសាសនាទាំងអស់ក្នុងលោកនេះ គឺបង្រៀនមនុស្សឲ្យទទួលយកការពិតនៃឆាកជីវិត ដែលជា សុខ និង ទុក្ខ។ សូម្បីតែព្រះរាជគ្រូ ទឹកដីភ្លើងខ្យល់ (ម៉ាស្ទើរ៍ ហ្វឹងស៊ុយ) ដ៏ល្បី ក៏គេចមិនផុតពីគ្រោះអាក្រក់នានាក្នុងជីវិតរស់ប្រចាំថ្ងៃដែរ។ អ្នកដែលមានវិញ្ញាណទី៦ កម្រិតខ្ពស់ អាចមើលឃើញនិងដឹងជាមុន នូវព្រឹត្តិការណ៍ជីវិតក្នុងម៉ោងអនាគត ក៏គង់តែគេចមិនផុតពីការពិតដែលប្រុងកើតឡើង។ គ្រប់ព្រះទាំងអស់ពីគ្រប់សាសនា ក្នុងដែនចក្រវាលនេះ មិនដែលបង្រៀនមនុស្សឲ្យទៅដើរស្មូមសេចក្ដីសុខពីអ្នកដទៃទេ សូមឈប់យល់ច្រលំទៀតទៅ។ សាសនាណាដែលបង្រៀនមនុស្សឲ្យយកសំណែន ទៅសែនព្រេនសូមក្ដីសុខ មិនមែនជាសាសនាព្រះទេ នោះជាវិញ្ញាណអរក្ខ ជាព្រលឹងនៃពពួកអមនុស្ស ដែលវិលវល់រកភពនៃក្ដីសុខខ្លួនឯងមិនទាំងឃើញផង។ បើយើងនៅតែគោរពវិញ្ញាណទាំងអស់នោះ យើងនឹងរស់ដោយទុក្ខវេទនាពេញមួយជីវិត។

លឹម វីរីយ៉ា

Ying Yang Theory in Chinese Philosophy
ការពិតនៃជីវិត
ឆាកជីវិត១

3 thoughts on “ការពិតនៃជីវិត”

  1. អរគុណ ច្រើន
    _____________
    វេជ្ជបណ្ឌិត ហុិន សុវុឌ្ឍ

    On Tue, 8 Oct. 2019, 11:20 am Viriya Lim’s Blog, wrote:

    > VIRIYA LIM posted: ” ក្នុងពុទ្ធឱវាទចែងថា “សុខនិងទុក្ខរមែងជាគូនឹងគ្នា” ។
    > ក្នុងគម្ពីកូរ៉ាន់របស់អ៊ីស្លាម សរសេរថា
    > “បើជីវិតអ្នកជួបនឹងឧបសគ្គច្រើនខ្លាំងពេក ច្បាស់ជាព្រះអុឡោះ
    > កំពុងបង្វឹកអ្នកពីមេរៀនជោគជ័យក្នុងថ្ងៃអនាគត” ។ ក្នុងគម្ពីបៃបលនៃគ្រិស្តសាសនា
    > ក៏មានចែងដែរថា “ព្រះជាម្ចាស់រមែងធ្”
    >

    Liked by 1 person

    1. ជាចំណង់ចំណូលចិត្តខ្ញុំស្រាប់ផងចាស! អរគុណដែលបានចូលអាន

      Like

Leave a comment