ថ្ងៃនេះបងយ៉ាញ៉ាំមី
🍜
អាហឹរប្រាំពីរជំនាន់ដូនតា
ពីរនាក់អូនលក្ខិណា
និយាយពីថា វាហឹរស្រិចស្រក់
ទឹកភ្នែកបងយ៉ាហូរដក់
ធ្លាក់ឮតក់ៗ ស្រក់ជោគភក្ត្រា
😓
ឃ្លានពេកក្រពះឡើងផ្សា
ញ័រទាំងហត្ថា ឆ្លេឆ្លាផ្លុំហុត
មួយភ្លែតអាឃ្លានទៅផុត
ចូលវគ្គស្រយុត ស្លុតស្លុងដួងចៃ
😢
ព្រោះខ្ជឹលញ៉ាំបាយពីថ្ងៃ
ដល់ល្ងាចលោភឆី មានអី? លេបថ្នាំ!
💊
ពេទ្យតឿនមិនដែលចេះចាំ
អារឿងឃ្លានញ៉ាំខុសម៉ោងខុសផ្លូវ
🕚
🕞
ថែមម្ទេសហឹរឆេះសន្ធៅ
🔥
ដល់តែអីចឹងទៅ សូវដេកស្រណោះ
😷
ទ្រាំឈឺមុខឡើងចង់ខ្សោះ
😰
ញញឹមក្រៀមក្រោះ បង្ហោះហ្វេសប៊ុគ(1)
😬
សន្យាខ្លួនឯងថ្ងៃមុខ
ឈប់សន្សំទុក្ខ អារឿងច្រំដែល
ពីរនាក់ប្រហាក់ប្រហែល
ក្រពះក្រវ៉ែលចង់រត់ចេញក្រៅ
ដោយសារអាហារសែនក្ដៅ
🍲
ទម្លាក់ចូលទៅក្រហល់ក្រហាយ
ពីរនាក់អោបពោះខ្វល់ខ្វាយ
ម្នាក់ព្រោះឆីស្វាយ ម្នាក់បាយខុសម៉ោង
នាំគ្នាអង្គុយចំកោង
អ្នកបាយខុសម៉ោង តោងអ្នកឆីស្វាយ
សូមស្លេះឈប់អភិប្រាយ
សូមសម្រាកកាយ ស្ដាយម៉ោងសុបិន
😴
យប់ហើយណា៎ខ្ញុំគេងសិន
ឱ្យក្រពះកិន កំដរដង្ហើម
😣
ចាំស្អែកបើកភ្នែកជ្រែកផ្ដើម
ចាំរកពេទ្យឆ្នើម
💉 ព្យាបាលតាមក្រោយ!
——-
(1) បានសរសេរបង្ហោះហ្វេសប៊ុគ មុនមួយថ្ងៃ
លឹម វីរីយ៉ា
🌸
០២ មិថុនា ២០១៧
