បើផលបុណ្យមាន…

មើលពីឆ្ងាយ ក្លាយពីឆ្ងល់ ទាល់លែងឈ្ងោក
ម្នឹះគគោក លោកក៏គិត ក្រិត្យហើយគូរ
មានដង្ហើម ផ្សើមជីវិត ស្និទ្ធឱ្យយូរ
ឆាកតស៊ូ ធូរលែងតឹង ដឹងលែងខ្វល់។

មុខឬក្រោយ ឱ្យតែអាច ខ្លាចតែអត់
បើអំណត់ កត់ចងចាំ ផ្ដាំរចល់
កើនបញ្ញា ថ្លាគំនិត ឥតមានខ្វល់
រស់ឥតកល ពាល់លើកិច្ច ច្បិចលើកម្ម។

សូមបួងសួង លួងដួងចិត្ត ខិតដួងចន្ទ្រ
លោមដៃកាន់ ខ្មាន់បេះដូង ឈោងបណ្ដាំ
បើផលបុណ្យ ទុនយើងមាន គ្មានរកាំ
រយខែឆ្នាំ ចាំទុកចុះ ប្រុសព្រលឹង។
——-
ដោយ លឹម វីរីយ៉ា
ភ្នំពេញ ថ្ងៃសៅរ៍ ទី២៩ ខែតុលា គ.ស ២០១៦

1544339_553553721408569_1717332109_n

One thought on “បើផលបុណ្យមាន…”

  1. good idea

    2016-11-07 0:22 GMT+07:00 Viriya’s Blog :

    > VIRIYA LIM posted: “មើលពីឆ្ងាយ ក្លាយពីឆ្ងល់ ទាល់លែងឈ្ងោក ម្នឹះគគោក
    > លោកក៏គិត ក្រិត្យហើយគូរ មានដង្ហើម ផ្សើមជីវិត ស្និទ្ធឱ្យយូរ ឆាកតស៊ូ ធូរលែងតឹង
    > ដឹងលែងខ្វល់។ មុខឬក្រោយ ឱ្យតែអាច ខ្លាចតែអត់ បើអំណត់ កត់ចងចាំ ផ្ដាំរចល់
    > កើនបញ្ញា ថ្លាគំនិត ឥតមានខ្វល់ រស់ឥតកល ពាល់លើកិច្ច ច្បិចលើកម្”
    >

    Like

Leave a reply to khmer370 Cancel reply