
ជ្រុងមួយនេះជាកន្លែងណាត់ជួបអ្នកកវីពីគ្រប់ច្រកល្ហកនៃពិភពលោក | This section built to meet poets from every corner of the world
My Latest Posts
• • •
- រឿង “ធ្វើសង្គ្រាមលើក្រដាស”
ចូវស៊ឺ ជាមេទព័ដ៏មានឈ្មោះល្បីល្បាញរបស់នគរចូវ។ គេមានកូនប្រុសម្នាក់ឈ្មោះ ចូវខ ដែលជាក្មេងចូលចិត្តអានសៀវភៅ ក្បួនតម្រាអំពីការធ្វើសឹកសង្រ្គាមជាខ្លាំង។ ចូវខ អាចអធិប្បាយអំពីការរៀបចំកងទ័ពសម្រាប់ការធ្វើសង្រ្គាមបានយ៉ាងស្ទាត់ជំនាញ សូម្បីតែពេលខ្លះ ឪពុករបស់គេក៏នឹកមិនឃើញដែរ។ ហេតុនេះហើយទើបបានជា ចូវខ គិតស្មានដោយខ្លួនឯងថា នៅលើលោកនេះ មិនមាននរណាអាចប្រៀបផ្ទឹមជាមួយខ្លួនបានឡើយ។ ទោះជាយ៉ាងណា ចូវស៊ឺ មិនដែលលើកសរសើរពីកូនរបស់ខ្លួនម្តងណាឡើយ ព្រមទាំងពោលដោយក្តីបារម្ភថា “នាពេលអនាគត បើនគរចូវមិនបានប្រគល់តំណែងមេទ័ពទៅឱ្យ ចូវខ ទេ នោះគឺជាប្រការល្អបំផុត និងបើនៅតែចចេស ប្រគល់ឱ្យ ចូវខ ទៅដឹកនាំកងទព័ គឺគេនោះហើយដែលជាអ្នកនាំក្តីវិនាសមកឱ្យនគរចូវ”។ កាលពីឆ្នាំ … Continue reading រឿង “ធ្វើសង្គ្រាមលើក្រដាស” - ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”
ឃើញសំណួរគាត់តាំងពីម្សិលមិញ ប៉ុន្តែគិតថា បើនឹងឆ្លើយតបខ្លីៗពេក គាត់ពិបាកយល់។ ក្នុងនាមជាអ្នកសិក្សាបរមត្ថវិជ្ជាបានបន្តិចបន្តួច សូមសារភាពថា ខ្ញុំកាលពីមុន ក៏ធ្លាប់មានចម្ងល់ដូចគាត់អ៊ីចឹងដែរ ប៉ុន្តែ ពេលនេះ ចម្ងល់បែបនោះ លែងក្លាយជាមន្ទិលសង្ស័យទៀតហើយ។ សំណួររបស់លោក Khmer Washington បានសួរថា “ចុះអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និងកម្មយ៉ាងម៉េចដែរ?” ដំបូងយើងត្រូវដឹងឱ្យច្បាស់ជាមុនសិនថា តើអ្នកលួចនោះជានរណា មានសមាសភាពជាអ្វី មានស្ថានភាពជីវិតធ្ងន់ស្រាលកម្រិតណា? ហើយការលួចនោះទៀតសោត តើលួចយកអ្វី? និងលួចក្នុងគោលបំណងអ្វី? នៅក្នុងធម្មបទគាថា នៃបិដកលេខ ៥២ … Continue reading ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”
• • •