ថ្ងៃលិចពព្លាក់ ធ្លាក់ក្រោយជេីងភ្នំ
ប្រចៀវប្រជុំ ងំហេីរពេញមេឃ
ពពកពពូន លូនចង់ក្រាបដេក
ចាំផ្កាយយូរពេក រែកពន់ទឹកភ្លៀង។
សម្រេចចិត្តខុស ស្លុះស្លុងផុងផុយ
ផ្លូវយេីងដីហុយ ប្រថុយឡេីងផ្អៀង
ស្រុកគេជ្រេកង់ ចង់ជិះហេីយច្រៀង
ថ្នល់ស្អាតឥតល្អៀង លាងល្អដោយចិត្ត។
សង្ឃឹមថ្ងៃមួយ ត្រួយផ្ការំដួល
គេដាំឡេីងទួល ឆួលលម្អងស្អិត
ថ្ងៃនោះមានមែន វេនអ្នកបណ្ឌិត
នឹងបានគ្រោងគិត ខិតពេចន៍ប៉ប៉ោច។
ស្រណោះស្រុកស្រែ នាខែអស្សុជ
បេីមានដៃហុច ប៉ុនសុចស្រមោច
ប្រហែលអាចច្នៃ ស្រមៃដល់ខ្លោច
ក្មេងក្មាងខ្លាចខ្មោច ហោចហិនអ្នកតា។
ខ្ញុំសូមបួងសួង លួងសូមព្រះឥន្ទ្រ
ដីខ្មែរថែចិន កាច់កិនលោកា
បូព៌ានិរតី ស្ដីឈប់ប្រហារ
បារមីអស្ចារ្យ រក្សាម្ចាស់ស្រុក។
————-
លឹម វីរីយ៉ា🌸
០៤ តុលា ២០១៩
