រឭកនឹករឿងកន្លង
កន្លែងធ្លាប់ឆ្លង ចងភ្ជាប់វាសនា
រឿងរ៉ាវស្រាវជ្រាវតាមផ្សារ
តម្រឹមត្រឹមថា តម្រាខុសក្បួន។
ទុកមុខទុកមាត់សមសួន
ទាស់តែនឹមនួន ពួននៅម្នែងអ៊ាក់
សម្រាកសម្រាន្ត ក្សាន្តជាក់
ខ្សត់ខ្សោយក្រោយធ្លាក់
ខ្ជាក់ពេចន៍ពីពោះ។
ពោលពាក្យមិនសូវពីរោះ
អ្នកក្រអាងឈ្លោះ អ្នកងោះអាងងាប់
ម្នឹះល្ងង់លិចលង់ក្នុងទ្រព្យ
សម្បត្តិមិនគាប់ ជាប់តែគុកកម្ម។
រស់នៅភ្លេចអស់បណ្ដាំ
គ្រូធំឱ្យចាំហេីយផ្ដាំឱ្យញឹក
ស្មោះត្រង់ បង់បោយល្ងាចព្រឹក
ចម្រើនបាយទឹក នឹកព្រះកន្លោង។
កន្លែងបង្គងធ្លាប់តោង
ធ្លាប់ទាំងត្រូវថ្មោង ព្រោះផ្លោងសម្ដី
ផ្លេតផ្លាតមិនដឹងខ្យល់អី
ដឹងត្រឹមអាល័យថ្ងៃដែលអស់ខ្យល់។
ណ្ហើយចុះ! កុំឱ្យច្របល់
ច្របាច់ដាច់វ៉ល់ ផលកម្មកៀករិត
រស់នៅខុសផ្លូវថែមងងឹត
ងងល់កំពិត គិតច្រើនច្រាស់ច្រាយ។
រឿងតូចធំវែងអន្លាយ
អំបែងក្លែងក្លាយ ចាយលុយកក្លាក់
ខំលាក់បំបាំងក្រោយថ្នាក់
លុះធ្លាយប្រត្យក្ស ចូលធ្នាក់គួរខ្លាច។
ខ្ញុំរស់សូមត្រឹមអំណាច
ការពារបិសាច ចេចចាចខុសរឿង
ណ្ហើយចុះ! ឥលូវខ្ញុំសឿង
វាសនាលែងគឿង រឿងខ្ញុំលែងកល់។
——–
លឹម វីរីយ៉ា🌸
០២ មករា ២០១៩
