Tag Archives: ផ្ញើជូនប្រុសក្បត់

ផ្ញើជូនប្រុសក្បត់

បិទតែមថែមស្នេហ៍ ផ្ញើពីស្រុកខ្មែរ
ដីក្បែរអង្គរ សាយណ្ហជ្រេជ្រាល
រសៀលទោចថ្ងូរ ចុងឆ្នាំឥតផ្គរ
ជំនោរត្រជាក់។

បិទតែមផ្ញើទៅ សង្ឃឹមតាមផ្លូវ
មិនសូវរលាក់ រូបថតរលោង
យោងពណ៌ពព្លាក់ ទុកចងដៃអ្នក
លាក់ក្រោមខ្នើយក្បត់។

លឹម វីរីយ៉ា

viriya_007