សូមជូនរាប់រៀប ជ្រាបជ្រួតរមួតរឿង
ថ្ងៃរះព្រឿងៗ គឿងកល់ដល់ជង្គង់
ចង្កាឡេីងខុប ហេកុបដាច់ទាំងមុង
ពាក់អាវរលុង សំយ៉ុងវែនតាម្ញ៉ូប។
បែកញើសដាមខ្នង ប៉ងចង់តែស្រណុក
មិនហ៊ានសំកុក សម្រុកខ្លាចដាច់ម្ហូប
ដាំបាយលាងចាន ក្បានឆ្នាំងក្បាំងគំរប
រៀនរស់មិនលោភ ហូបបាយសប្បាយចិត្ត។
ស៊ូវេទនាកាយ ក្រាស់ក្រាយឆ្ងាយពីទុក្ខ
ញញឹមចេញមុខ រឿងស្មុគ្រមិនឱ្យជិត
ពិភពផែនដី មានន័យព្រោះអតីត
អណ្ដែតគំនិត គិតគូរមិនយូរទេ។
បួងសួងលួងព្រះ សូមឈ្នះព្រហ្មលិខិត
ជោគជាំមាំក្រិត្យ ដិតដោយក្រោយផងគេ
មិនតូចចិត្តឡេីយ សូមឆ្លេីយអមសំណេរ
បេីមិនជឿទេ សួរគេមេីលទៅចុះ!
———
លឹម វីរីយ៉ា🌸
ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩
