ទឹកជ្រោះគោះថ្មរណ្ដំ
កាទៀងភិរម្យ ចាអ៊ុងដួងចិត្ត
កាចាញ ត្រជាក់អម្រឹត
គង្គារហៀស្និទ្ធ ផ្ដិតហូរសង្ឃឹម។
💦
ទឹកធ្លាក់ខ្ជាក់សូរឥតផ្ទឹម
ឦសានព្រលឹម ប៉ប្រឹមភូមិគ្រឹង
បានលុង គង់វង្សដល់ម្លឹង
ចារ៉ាយស្លៀកប៉ឹង ឯបឹងយក្ខឡោម។
🌳
កូនម៉ុម អូរជុំ ឆើតឆោម
⛲
កម្សាន្តប្រឡោម ឯអណ្ដូងមាស
🚏
ជ្រោះអូរយ៉ាដាវ ហូរវាស
🎋
បរកែវចែវចៀស ក្បៀសដល់តាតតៃ។
🎑
ទេសភាពល្អស្រស់ពេកក្រៃ
🌻
លំផាត់ម្ចាស់ថ្លៃ ដែនដីខ្មែរលើ
🌺
វ៉ើនសៃក្រមុំជំទើរ
👰
ពួនក្នុងខ្ទមឈើសង់ខ្ពស់ផុតដី។
🏡
ឯឡាបានសៀកអាល័យ
🌄
សាយណ្ហល្ងាចថ្ងៃ វិលវៃបឺតស្រា
🍶
ក្បែរបឹងកន្សែងស្នេហា
🌿
ស្អែកទៅពេជ្រាដា ទស្សនាជ្រោះធំ។
🌲
នៅអូរស៊ីនលែរត្រសុំ
🍁
ត្រសាយខ្ចាយជុំម៉ុមរឭកហួស
ទន្លេស្រែពកជ្រកឈ្មោះ
🌅
ខណ្ឌចែកបែកយស យកឈ្មោះកោះញែក។
🗻
អនុស្សាវរីយ៍ល្អឯក
😋
ថតរូបស្រស់ប្លែក អល់អែកអៀនអន់
😜
ទុករូបឡើងឆ្លងជំនាន់
🍃
ឭសៀងផ្គរលាន់ បន់ទៅម្ដងទៀត។
🍂
រតនគីរីមានជាតិ
🌱
ដីស្អិតមិនគ្រាត ឃ្លាតយូររឭក
🌿
ទេសចរអំណរឡើងភ្លឹក
😘
ឆ្ងាញ់ទាំងបាយទឹក នឹកណាស់ម្ចាស់ស្រុក!!!
😇
———
លឹម វីរីយ៉ា
🌸
ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទិ ០១ ខែមិថុនា គ.ស ២០១៧
