ញៀនស្រីនិងស្រា ចាស់ៗផ្ដាំថា គង់តែវិនាស
បើញៀនល្បែងផង ឆ្លងដល់និរាស រលាយអស់ផ្ទះ
ប៉ោឡែគេជេរ។
ញៀនត្រឹមស្រីស្រា ខ្លាំងណាស់មរណា សល់ផ្ទះជាកេរ
តែបើដល់ល្បែង ថ្លែងមិនចេញទេ ហិនហោចខ្លោចកេរ្តិ៍
អាស្រូវមួយពូជ។
_______
លឹម វីរីយ៉ា
ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨
