ឃ្យូតទេប៉ុណ្ណឹង? ព្រលឹងបងហ្អេីយ!
ប្រឹងឡេីងអស់ហេីយ ឆ្លេីយប្រាប់ទៅចុះ
រៀនតាមកូនក្មេង លេងរូបតាមប៉ុស្តិ៍
សង្ឃឹមមិនខុស ទាស់ចិត្តហ្វេនឡេីយ។
សាយណ្ហសួស្ដី ពីដីខាងលិច
ញ៉ាំបាយរួចធ្មេច គេចមិនចង់ឆ្លេីយ
សំណួរចាក់ដោត កោតតែគេល្ហេីយ
ល្ហឹមៗក្រោមខ្នេីយ កេីយកល់ដួងចៃ។
រូបឃ្យូតផ្ញេីជូន លូនតាមអក្ខរា
ពេចន៍កាព្យត្រាប់ការណ៍ ប្រាប់ថាកុំភ័យ
ចាំតែព្រួយទៅ ពៅហ្អេីយ! កុំម៉ៃ
អាឡោះអាល័យ ថ្ងៃណាជួបគ្នា?
——-
លឹម វីរីយ៉ា🌸
០៨ មករា ២០១៩
