Tag Archives: កំណាព្យវីរីយ៉ា

ក្ដុកក្ដួល…

ឃើញទឹករលក ភ្នករឭក
រលាមចិត្តនឹក រឭកពៅ
រលីងរលោង អន្ទោងហៅ
អន្ទាក់ឆោមឆ្លៅ ហៅរំលង។

ឮកង្កែបក្ដក់ ឆ្មក់ក្ដុកក្ដួល
ក្ដីស្នេហ៍ឆាបឆួល ដួលដាំដូង
ស្រណោះដៃក្ដិច ច្បិចថ្ពាល់អូន
ឥលូវសល់ក្បូន លូនឥតត្រើយ។
———
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

untitled-1