ទឹកជ្រៅតែងស្ងប់…

ខ្លែងហោះបានខ្ពស់​ ព្រោះកម្លាំងខ្យល់
មារយាទ​លាក់កល​ ព្រោះខ្វល់កិលេស
ដូងផ្អែមថែមរស​ ព្រោះគល់កប់ផេះ
ម្នឹះល្ងង់ធេីចេះ​ អាចឆេះផែនដី។

ទឹក​ជ្រៅតែងស្ងប់​ កប់ចិត្តអ្នកប្រាជ្ញ
អ្នកឆោតមាត់ដាច​ ប្រសាចសម្ដី
បេីទឹកត្រជាក់​ ជាក់ជាផ្ដុំត្រី
ពេចន៍​ផ្អែមមានន័យ​ ស្រីប្រុស​ប្រឡាញ់។

ពួកបក្សបីសាច​ ខ្លាចខ្មោចក្នុងផ្នូរ
គោះប៉ោតទូងស្គរ​ ជន្លបោះបាញ់
ទាត់​ចោលពាក្យព្រះ​ ឈ្នះទៅទាំងចាញ់
សាងគ្រាប់ទុកបាញ់​ ប្រមាញ់គ្នាឯង។
————-
លឹម​ វីរីយ៉ា​🌸
០៥​ តុលា​ ២០១៩

ថតនៅស្រះចិញ្ចឹមត្រី ក្នុងចម្ការរបស់សាច់ញាតិបងសុមន្ថា បន្តចេញពីទីនេះទៅ គឺចម្ការអំពៅ ចម្ការដូង ចម្ការដំណាំហូបផ្លែជាច្រើន ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម

One thought on “ទឹកជ្រៅតែងស្ងប់…”

  1. ទឹកចង់ស្ងប់ តែខ្យល់មិនព្រមស្ងប់ ។
    ទឹកកាន់តែជ្រៅ រលកកាន់តែធំ ។
    ជីវិតប្រៀបដូចទឹករលក តែរលកមិនខ្វល់ពីជីវិត ។

    Liked by 1 person

Leave a comment