រសៀលគងព្រៃ រៃច្រៀងកំដរ
ស្រមោលទិនករ លម្អជេីងមេឃ
ជំនោរខែស្រាពណ៍ ខាបទឹកដងព្រែក
ផ្លូវដេីរឆ្ងាយពេក រែកចិត្តរង់ចាំ។
ខ្យល់បក់លាយភ្លៀង សៀងស័ព្ទទឹកហូរ
ដីខ្មែរថ្ងួចថ្ងូរ ប្ដូរផ្ដាច់បណ្ដាំ
ទង់ជាតិបីពណ៌ ញ័រជេីងអ្នកផ្ដាំ
តេីឱ្យខ្ញុំចាំ ឆ្នាំណាទេីបដល់?
————-
លឹម វីរីយ៉ា🌸
១៣កេីត ខែស្រាពណ៍ ព.ស. ២៥៦៣ / ១៣ សីហា ២០១៩
