រដូវត្រជាក់ រាត្រីម្នែងអ៊ាក់
នៅតែម្នាក់ឯង ជិះទូកលេីទឹក
នឹករឿងដាច់ខ្លែង នឹកទាំងកន្លែង
ធ្លាប់តែងកំណាព្យ។
រដូវធ្លាក់ខ្យល់ ស្រឹបៗរចល់
ខ្វល់ដល់ត្រដាប ហេតុផលម្នឹះលោក
យកបុណ្យលាងបាប ពេលខ្លះចាញ់ច្រាប
ខាបព្រលឹងខុស។
រដូវហេមន្ត ផ្កាយរះស្រទន់
ជន់មេឃចាំងឆ្លុះ រនោចពិសាខ
ឆាកល្ខោនបញ្ចុះ បញ្ចេីចខេីចអស់
ទាស់ចិត្តអ្នកមេីល។
រដូវរងា រងំជុំគ្នា
មិនជា ងងេីល រងេីកភ្លេីងចាស់
ច្បាស់ជាល្អមេីល អ្នកល្ងង់គង់ផ្អេីល
កេីលកល់ខ្វល់គិត។
រដូវស្លឹកឈេី ជ្រុះរាយមាយទេី
ហេីរលេីដួងចិត្ត ផ្កាស្នេហ៍រីកថ្មី
លេីដីអម្រឹត ញញឹមបង្ខិត
ដិតល្ខោនលាក់តួ។
————-
លឹម វីរីយ៉ា🌸
០២ មិថុនា ២០១៩
