ការ៉េមចងចិត្ត ឆ្អិតផ្អែម ថែមទាំងត្រជាក់🍧
ទុកលួងលោមអ្នក ទាក់ទង ទំនងមិនទេីស💕
បង្អែមដួងចិត្ត ស្អិតងំ ម៉ុមមិនបំផ្លើស😘
បំប៉ោងផ្លោងលេីស ល្មេីសព្រេីល ងងេីលងងុយ។ 💋
ចង់ភ្លក្សជាមួយ ជួយបាន ប៉ុន្មានក៏ព្រម🙏
តែលៃឱ្យល្មម ស្មូមញ៉ាំ ចាំជួយចេញលុយ💳
ថ្ងៃឆ្លងឆ្នាំថ្មី ដីរាប ព្រាបហេីរឡេីងហុយ🐧
កាំជ្រួចហោះស្ទុយ រុយមូស ស្ទុះស្ទាលែងស្ទក់។ ✨
ការ៉េមចុងឆ្នាំ ផ្អែមផ្ដាំ ញ៉ាំហើយផ្ដេកផ្ដួល😅
ត្រជាក់រមួល ឆួលឆាប ខាបដល់ដេកលក់
ត្រៀមឆ្លងមិនយូរ ធូរធារ រងាអ្នកភ្លក្ស☺
ត្រៀមចិត្តវីវក់ គក់ក្បាល ក្រាលបោកលេីខ្នេីយ។ 😛
———
រាត្រីសួស្ដី 🌠 ពី លឹម វីរីយ៉ា🌸
៣១ ធ្នូ ២០១៨ ✨🎇🎆💫
