កន្តែរ៉ែអ៊េីយ ពាក់អាវដកឃឹម
កាន់ផ្កាញញឹម សង្ឃឹមដូចប៉ង
រាត្រីត្រជាក់ នៅបាត់ដំបង
យប់នេះរាំឆ្លង ចង្វាក់កន្ទ្រឹម។
កន្តែរ៉ែអ៊េីយ ពាក់កែងមួយតឹក
សេីចលាន់កក្អឹក នឹកឡេីងប៉ប្រឹម
កាច់រាងកន្ទេីរ មេីល៍! ខ្ពស់សន្លឹម
ស្អែកពីព្រលឹម ងេីបតែងតួទៀត។
កន្តែរ៉ែអ៊េីយ ឆ្លេីយសូមចូលគេង
ឱ្យមុខនៅក្មេង លេងសេីចមានជាតិ
រាត្រីសួស្ដី ស្ដីរាប់ផ្គាប់ញាតិ
ក្សេមក្សាន្តព្រោងព្រាត ឆ្លៀតរស់ប្រិមប្រិយ។
———
លឹម វីរីយ៉ា🌸
០៧ មករា ២០១៩
