សៀងសូរស័ព្ទ ប្រាប់ពីឆ្ងាយ ក្លាយជាមែន
សូមបទភ្លេង លេងចងដៃ ថ្ងៃជួបភក្រ្ត
ខ្សែហ្គីតា ប្រាថ្នាសូម លោមចិត្តអ្នក
បេីជួបជាក់ លាក់បេះដូង អូនទុកផង។
ភ្លេងទីងតុង ស្លុងអារម្មណ៍ ខំប្រឹងទប់
ព្រឹកព្រលប់ យប់ព្រលឹម សង្ឃឹមប៉ង
ដល់ឆ្នាំថ្មី ស្រីវិលវិញ ចេញបំណង
តេីប្រុសបង ឆ្លងរួចទេ មាសមេអ៊េីយ?
ឱ! ហ្គីតា ហត្ថាផ្ទាត់ កត់ទំនុក
ច្រៀងចេញមុខ ទុក្ខខ្ចាត់ខ្ចាយ ឆ្ងាយទៅហេីយ
បេីជាគូ ស៊ូឆ្លងឆ្នាំ ផ្ដាំសូមឆ្លេីយ
ចាំឆ្លងត្រេីយ រំហើយចិត្ត ដិតរយជាតិ។
————
លឹម វីរីយ៉ា🌸
២៧ ខែធ្នូ គ.ស ២០១៨
