ស្រណោះផ្កា គ អូនឈរអោបដៃ
ឈរតាំងពីថ្ងៃ រះហើយលិចវិញ
រង់ចាំបងយូរ ជូរចត់ជើងធ្មេញ
ចាំបងឡើងជ្រេញ ចេញតែជ្រួញថ្ពាល់។
ស្រណោះផ្កាចារ អូនថាមិនខុស
សន្យាម្ង៉ៃណោះ ជឿចុះមិនខ្យល់
ឥលូវក្ដាមខ្យង វាឆ្លងផុតថ្នល់
រឿងយើង អូនខ្វល់ ក្រែងទៅមិនរួច។
——-
លឹម វីរីយ៉ា🌸
០៦ ធ្នូ ២០១៨
