រលីងរលោង អាវរលុង
រលាកជង្គង់ ជង់ចង្កា
ភ្នែករូងរីងរៃ រំពៃថា
គង់មានថ្ងៃណា ថ្លាថ្លឹងថ្លែង។
រលេីបរលាក់ ធ្លាក់ជង្ហុក
ញញឹមចេញមុខ ទុក្ខតែឯង
រញីរញ័រខ្ទ័រ ហុយផ្សែង
ប្រាប់ថាចម្បែង គេមិនជឿ។
រលេះរលួយ រួយជេីងដៃ
រលាស់ហាលថ្ងៃ ស្បៃជំនឿ
បុរាណចារទុក ចុកខ្លងតឿ
បេីអ្នកមិនជឿ សួរខ្មោចទៅ!
——-
លឹម វីរីយ៉ា🌸
23/12/18
