ផុសត៍យឺតបន្តិច ច្បិចនាទី ស៊ីអារម្មណ៍
ញញឹមសែនសម ចំថ្ងៃកើត ខ្នើតកត្ដិក
ខួបសូលីដា សារជូនពរ ហ៊ោកក្អឹក
ត្រេកអរសន្ធឹក នឹកសាសង ក្រងសម្ដី។
រីករាយខួបកើត ឆើតពិសី ស្ត្រីខ្លាំង
សូមឱ្យចេញច្បាំង ចាំងពណ្ណរាយ លាយសិរី
ស្គាល់តែជ័យជោគ យកមិនអស់ ប្រោសផែនដី
ឈ្នះដោយប្រិមប្រិយ យសសួស្ដី ន័យស្ដុកស្ដម្ភ។
ដប់ប្រាំវិច្ឆិកា សាទរផង ល្អងជីវិត
ថ្ងៃកំណើតពិត ដិតទាំងខែ ស្នេហ៍សក្ដិសម
អរគុណម្ចាស់ខួប ជួបស្គាល់គ្នា គ្រាប្រណម
ប្រណីតក្រិត្យក្រម សមគ្រប់គ្រាន់ ជាន់ព្រំមាស។
———
Happy Birthday 🎊🎂 to You H.E Solida Chhaiychanrithy
លឹម វីរីយ៉ា🌸
