កត្ដិកដល់ហើយ ឆ្លើយតបផង
កុំឱ្យចិត្តប៉ង ឆ្លងផុតត្រើយ
ខ្យល់បក់ស្រុកយើង មិនសូវល្ហើយ
ទាល់តែចិត្តស្បើយ ខ្នើយកល់ខ្នង។
ឆ្នាំមុនទឹកធំ ម៉ុមធីងធោង
ចំប៉ាដាច់ទង យោងសក់ចង
ឆ្នាំនេះរាងស្ងប់ ថប់កន្លង
ផ្កាក្រៅរបង សុទ្ធកុលាប។
ស្រុកខ្មែរថែកេរ កេរ្តិ៍រន្ទឺ
ហៅអ្នកមិនឮ ព្រឺព្រួយបាប
ប្រយ័ត្នខ្ញុំខឹង តឹងដរាប
ទោះអ្នកមកក្រាប គង់មិនព្រម។
កត្ដិកដើមខែ ថែគ្នាផង
ក្រែងក្មេងលួចប៉ង ឆ្លងលួងលោម
ពេលនោះអ្នកចាស់ ច្បាស់ជាទ្រម
កម្មពៀរផិនញោម ជួយមិនរួច។
———
លឹម វីរីយ៉ា🌸
ថ្ងៃសុក្រ ២កើតខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ៩ វិច្ឆិកា គ.ស ២០១៨
